ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី
៩ ម៉ោងមុន ថ្ងៃទី២១ ខែធ្នូ ២០២៤
ខេត្តពោធិ៍សាត់៖ ក្រុមការងារសុខភាពអនាម័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ សហការជាមួយអង្គការអភិវឌ្ឍន៍ជីវភាពកសិករ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះផ្ទៀងផ្ទាត់ភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន២ឃុំ ក្នុងស្រុកបាកាន គឺ ទី១ ឃុំបឹងបត់កណ្តោល មានចំនួន ០៤ភូមិ រួមមានភូមិអូរ, ភូមិបត់ត្រាច, ភូមិប្ញស្សីតាម៉ាន់ និងភូមិសំរោង និងទី២ ឃុំស្នាមព្រះ មានចំនួន ០១ភូមិ គឺភូមិសាមគ្គី។
ការចុះផ្ទៀងផ្ទាត់នេះ មានរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី២០ ដល់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលជាលទ្ធផល ភូមិទាំង៥ ទទួលបានជាភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងអត្រាអនាម័យប្រើប្រាស់បង្គន់ ៩០% និងខ្នងផ្ទះប្រើបង្គន់រួម ១០% ជាមួយគ្នានេះបរិស្ថានតាមខ្នងផ្ទះ និងតាមភូមិ ៩៨%ឡើង មានការទុកដាក់ទឹក និងការប្រើប្រាស់ទឹកតាមបណ្តាញ និងហូបទឹកសុវត្ថិភាព ១០០%៕