លោក ឈន ឈឿន ដឹកនាំក្រុមការងារជំនាញចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសង់ និងប្រើប្រាស់បង្គន់លូភ្លោះ នៅស្រុកត្រាំកក់ ខេត្តតាកែវ
២ ម៉ោងមុន ថ្ងៃទី១៥ ខែមករា ២០២៥
ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ០១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួងរួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតំលៃ
ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន ០១ខ្សែ ប្រវែង ៤ ៥០០ ម៉ែត្រ ចាប់ពីភូមិវាលធំ ទៅភូមិវាលស្ព័រ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពី លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងមន្ត្រីបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំផងដែរ។
ជាលទ្ធផល បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងសោភណ្ឌភាពនៃការសាងសង់ផ្លូវនេះរួចមក គណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយក ១០០% ៕