ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ
៧ ម៉ោងមុន ថ្ងៃទី៥ ខែកុម្ភៈ ២០២៥
ត្តព្រះវិហារ ៖ នាថ្ងៃព្រហស្បតិ៍១រោច-សុក្រ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាលូប្រអប់មុខបួនចំនួន ២កន្លែង លូប្រអប់មុខបីចំនួន ១កន្លែង លូប្រអប់មុខពីរចំនួន ៤កន្លែង លូមូលមុខបីចំនួន ១កន្លែង និងលូមូលមុខពីចំនួន ២កន្លែង ស្ថិតនៅភូមិអូរ ឃុំរបៀប ទៅភូមិពលកម្ម ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ អនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១។
លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួង បានឯកភាព ទទួលយកគម្រោងខាងលើបញ្ចប់សុពលភាព៕