ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលបានប្រារព្ធធ្វើនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ)

ចែលរំលែក
2 10

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង ដែលរួមមាន ឯកឧត្ដម​ លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្ដីរាជការ  អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលបានប្រារព្ធធ្វើនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

 

ក្នងពិធីបុណ្យវិសាខបូជានេះ ក៏មានការយាង និងនិមន្ត អញ្ជើញចូលរួមពីសម្តេច ព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទផងដែរ។

 

ក្នុងឱកាសនៃពិធីបុណ្យនេះដែរ ឯកឧត្ដម និងគណៈប្រតិភូ​ បានប្រគេននូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី ព្រមទាំងចង្ហាន់ បច្ច័យ ខ្ចប់ជាកញ្ចប់ សម្រាប់រាប់បាទ ប្រគេនព្រះសង្ឃ ៨០អង្គ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ផងដែរ ។

 

សូមបញ្ជាក់ថា៖  ពិធីបុណ្យវិសាខបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ពុទ្ធបរិស័ទពីព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ គឺ ៖

-ទី១ ៖ ថ្ងៃដែលព្រះពុទ្ធបានប្រសូត (ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំ ច)

-ទី២ ៖ ថ្ងៃដែលព្រះពុទ្ធបានត្រាស់ដឹង (ថ្ងៃពុធ ១៥កើត ខែ ពិសាខ ឆ្នាំវក) និង

-ទី៣ ៖ ថ្ងៃដែលព្រះពុទ្ធបាន បរិនិព្វាន (ថ្ងៃអង្គា រ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់)៕

1 10 2 10 3 10 4 10 5 10 6 10 7 9 8 9 9 7 10 7 11 3 12 4 13 3 14 3

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ