ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវ និងស្ពាន នៅក្នុងខេត្តកំពង់ចាម

ចែលរំលែក
4 8

ខេត្តកំពង់ចាម៖ នាថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះទៅពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ ដែលស្នើសុំជួយអន្តរាគមន៍ជួសជុលបន្ទាន់របស់អាជ្ញាធរខេត្ត តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  ស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ នាឱកាសអញ្ជើញចុះត្រួតពិនិត្យនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។ ផ្លូវមួយខ្សែនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)  មានប្រវែងសរុប ១៦ ៨៥០ម៉ែត្រ ចាប់ផ្ដើមពីចំណុចផ្សារផ្អាវ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ឆ្លងកាត់ ឃុំជើងព្រៃ ឃុំទំនប់ ឃុំសណ្ដែក និងឃុំគ្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ទៅដល់ភូមិព្រៃត្រី ឃុំព្រៃត្រី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។ តាមការចុះពិនិត្យជាក់ស្ដែង ផ្លូវនេះមានការខូចខាតជាកំណាត់ៗ ចំនួន០៤កំណាត់ ដែលមានប្រវែងខូចខាត ៧ ៤០០ម៉ែត្រ បង្កឱ្យមានការលំបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាជន។

 

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានបន្តអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ១ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៩២៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួស ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិអណ្ដូងស្នាយ ទៅដល់ភូមិស្រយ៉ង់ពង ឃុំជើងព្រៃ ស្រុកបាធាយ ដែលជាលទ្ធផលសម្រេចបាន ៣០% ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន។

 

ក្រោយពីអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពផ្លូវ ២ខ្សែរួចមកទៀត ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញពិនិត្យស្ពានចំនួន ២កន្លែងទៀត ដោយស្ពានទី១៖ ស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ និងស្ពានទី២៖ ស្ពានឈើប្រវែង ៣៥ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន។ ក្នុងការអញ្ជើញពិនិត្យស្ពានទី២ នេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបច្ចេកទេសសិក្សា ដើម្បីដាក់ចូលក្នុងគម្រោងថវិកានាឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

1 8 2 8 3 8 4 8 5 8 6 8 7 7 8 7 9 5 10 5 11 1 12 2 scaled 13 2 scaled 14 2 scaled 15 2 16 2 17 2 scaled 18 2 scaled 19 2 20 1

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ