ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ចែលរំលែក

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

 

កំណាត់ផ្លូវ ១ខ្សែនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅដល់វត្តគំរាបរុក្ខារាម ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មានប្រវែង ៣ ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ក្រាលកៅស៊ូពីរជាន់ ៦ម៉ែត្រ ចិញ្ចើមក្រាលល្បាយក្រួស ម្ខាងៗ ១ម៉ែត្រ មានសំណង់លូមូលមុខ ១ ចំនួន ១០កន្លែង។ កំណាត់ផ្លូវនេះ បានបើកការដ្ឋាននៅក្នុងខែមីនា ឆ្នាំ២០២៤ ជាលទ្ធផលសម្រេចបាន ៩៥% គ្រោងនឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២៤ នេះ។

 

គួរជម្រាបជូនផងដែរថា ការអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវនាឱកាសនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពក្នុងការសាងសង់ ក៏ដូចជាបច្ចេកទេស ក្នុងគោលដៅធានាគុណភាពផ្លុូវសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានប្រេីប្រាស់យូរអង្វែង និងប្រកបដោយនិរន្ដរភាព៕

 

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ