មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ចុះពិនិត្យស្ថានភាពប្រភពទឹក និងជួសជុលអណ្តូងស្នប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
- ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរ និងអនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីចូលរួមអមដំណើរ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុមប្រឹក្សាឃុំត្រពាំងក្រហម និងចុះពិនិត្យស្ថានភាពប្រភពទឹកស្រះចំនួន ២កន្លែង ស្រះមួយមានការរីងស្ងួតនិងស្រះមួយទៀតនៅដំណើរការ។
នារសៀលថ្ងៃដដែលក្រុមការងារបានចុះជួសជុលអណ្តូងស្នប់ចំនួន ០៣គ្រឿង ជូនប្រជាពលរដ្ឋប្រើប្រាស់ សរុប ២៩០គ្រួសារ នៅក្នុងឃុំសេដា ស្រុកលំផាត់ ដោយមានការចូលរួមពីលោកមេឃុំសេដា ក្រុមប្រឹក្សាឃុំសេដា មេភូមិ អនុភូមិ សមាជិកភូមិសមុទ្រលើ តំណាងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ រួមទាំងមន្រ្តីស្រុកលំផាត់ សរុបចំនួន ៣៥នាក់៕