លោក ធីម សុធារ៉ា និងក្រុមការងារបច្ចេកទេស បានដឹកនាំយកសម្ភារ និងបរិក្ខាសាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារ ពិនិត្យការសាងសង់បង្គន់ និងចុះជួសជុលអណ្ដូង នៅតំបន់ដីសម្បទានសង្គមកិច្ច ប៊ុនរ៉ានីសែនជ័យតំណាក់ត្រយឹង

ចែលរំលែក
photo 2024 05 08 17 50 36

ខេត្តពោធិ៍សាត់៖ នាថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤  មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះចែកជូនសម្ភារ និងបរិក្ខាសាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារដល់ប្រជាពលរដ្ឋក្រីក្រ និងចុះជួសជុលអណ្តូង ដោយមានសកម្មភាពការងារដូចខាងក្រោម៖

 

+សកម្មភាពទី១៖

លោក ធីម សុធារ៉ា ប្រធានមន្ទីរ រួមនឹងមន្រ្តីការិយាល័យថែទាំសុខភាពជនបទ បានដឹកនាំយកសម្ភារ និងបរិក្ខាសាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារចំនួន ១៧៩បង្គន់ ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១៧៩គ្រួសារ ស្ថិតនៅឃុំតាលោ ស្រុកតាលោសែនជ័យ។

សម្ភារដែលគ្រួសារនីមួយៗទទួលបានរួមមាន៖

 

-លូមុខកាត់ប្រវែង ១ម៉ែត្រ កម្ពស់ ០,៥ម៉ែត្រ ចំនួន ៣កង់

-ជើងទម្រសម្រាប់លាមកហូរ

-ចានបង្គន់ព័រសឺឡែន

-គម្របលូស្តុក

-បំពង់បង្ហូរ

-បំពង់បង្ហុយ

-ធុងទឹកជ័រ

-ឥដ្ឋតាន់ចំនួន ៦០ដុំ

-ស័ង្កសីទំហំ ចំនួន១០សន្លឹក

 

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកសម្ភារដែលបានចែកជូនយកទៅសាងសង់ឱ្យបានគ្រប់ៗគ្នា ដើម្បីគ្រួសារមានអនាម័យល្អគ្រប់ក្រុមគ្រួសារ និងដើម្បីស្រុកតាលោសែនជ័យ ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្នុងឆ្នាំ២០២៤នេះ។

 

បន្ទាប់មក លោកប្រធានមន្ទីរ និងក្រុមការងារ បានចុះពិនិត្យការសាងសង់បង្គន់របស់បងប្អូនផងដែរ។

 

+សកម្មភាពទី២៖

ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានចុះជួសជុលអណ្ដូង នៅតំបន់ដីសម្បទានសង្គមកិច្ច ប៊ុនរ៉ានីសែនជ័យតំណាក់ត្រយឹង ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ចំនួន ០២អណ្តូង រួមមាន៖

 

– អណ្តូងទី១ ម្ចាស់ផ្ទះឈ្មោះ សោម សាវ៉ាត មានគ្រួសារប្រេីប្រាស់ទឹក ចំនួន ១២គ្រួសារ។

 

– អណ្តូងទី២ ម្ចាស់ផ្ទះ ឈ្មោះ ឆុន សុខុម មានគ្រួសារប្រេីប្រាស់ទឹក ចំនួន ១០គ្រួសារ។

photo 2024 05 08 17 50 32 2 photo 2024 05 08 17 50 32 3 photo 2024 05 08 17 50 32 photo 2024 05 08 17 50 33 2 photo 2024 05 08 17 50 33 photo 2024 05 08 17 50 35 photo 2024 05 08 17 50 36 2 photo 2024 05 08 17 50 36 3 photo 2024 05 08 17 50 36

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ