លោក ថោង អ៊ុំវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចុះសហការជាមួយរដ្ឋបាលឃុំគគីសោម និងឃុំមនោរម្យ ស្រុកស្វាយទាប ដើម្បីពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះ

ចែលរំលែក
photo 2024 05 08 15 46 48

ខេត្តស្វាយរៀង៖នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤  លោក ថោង អ៊ុំវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទរបស់មន្ទីរ បានចុះសហការជាមួយរដ្ឋបាលឃុំគគីសោម និងឃុំមនោរម្យ ស្រុកស្វាយទាប ដើម្បីពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៥អណ្តូង ដែលមាននីវ៉ូទឹកកំរិត ៦,៧ម៉ែត្រ ដល់ ៧,៧ម៉ែត្រ ជាហេតុធ្វើអោយទឹកអណ្តូងស្នប់មានទុយយោមុខកាត់ ៤២មីលីម៉ែត្រ ទៅ ៤៩មីលីម៉ែត្រ ពិបាកក្នុងការបូមប្រើប្រាស់នៅរដូវប្រាំងនេះ។

 

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅទីតាំងខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។

 

ជាមួយគ្នានេះដែរ ក្រុមការងារបានណែនាំដូចជា៖

ទី១.បានផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើប៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងទុយយោមុខកាត់ចាប់ពី៨០មម ទៅ១០០មីលីម៉ែត្រឡើងទៅ។

ទី២. សូមអោយគ្រួសារមានខ្នងផ្ទះជាប់ៗគ្នាឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកការប្រើប្រាស់ទឹកសម្រាប់គ្រួសារមានបញ្ហាអណ្តូងស្នប់មិនអាចប្រើប្រាស់បាននៅរដូវប្រាំងនេះ។

ទី៣. សូមផ្អាកការបូមទឹកក្រោមដីយកធ្វើចំការ និងស្រែប្រាំង។

photo 2024 05 08 15 46 47 photo 2024 05 08 15 46 48 2 photo 2024 05 08 15 46 48 3 photo 2024 05 08 15 46 48 4 photo 2024 05 08 15 46 48

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ