ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ  អញ្ជើញចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹក របស់បងប្អូនជនជាតិដើមភាគតិច (ស្អូច)

ចែលរំលែក

ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ  ក្នុងនោះមានលោក អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន២រូប ទទួលការងារជនជាតិដើមភាគតិច និងទឹកស្អាត  បានដឹកនាំការិយាល័យជនជាតិភាគតិច ការិយាល័យទឹកស្អាត អញ្ជើញចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹក របស់បងប្អូនជនជាតិដើមភាគតិច (ស្អូច) នៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីពិនិត្យស្ថានភាពស្រះទឹក អណ្តូងស្នប់ និងអណ្តូងលូ

 

ជាលទ្ធផលទទួលបាន÷

– អណ្តូងលូចំនួន២ មានទឹកប្រើប្រាស់

– អណ្តូងថ្មីខ្នាតធំដាក់ម៉ូទ័រ (សប្បុរសជនចំនួន១អណ្តូង) មានទឹក

– ស្រះចំនួន៤ (ស្រះឯកជនចំនួន៣ និងសហគមន៍ចំនួន១) មានទឹកសម្រាប់ប្រើប្រាស់ ។

 

សំរាប់អណ្តូងប្រើប្រាស់មិនបាន

– អណ្តូងស្នប់ចំនួន១ (ទឹករីងស្ងួត )

-អណ្តូងលូចំនួន ៦ អណ្តូង មិនអាចប្រើប្រាស់បាន មូលហេតុរីងទឹកក្រោមដី

– បណ្តាញទឹកស្អាតឯកជនមានចំនួន១ តែបច្ចុប្បន្នឈប់ដំណើការ ។

 

គួរបញ្ជាក់ផងដែរថាក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះជួសជុលអណ្តូងស្នប់  សរុបបានចំនួន ៣៣ អណ្ដូង ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ