ឯកឧត្តម ហុង ឡុ ង បានចូលរួមកម្មវិធីប្រារព្ធពិធីអបអរសាទរ ខួបលើកទី ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។
- ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៧:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តរតនគិរី៖ នាថ្ងៃពុធ ០១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហុង ឡុ ង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានចូលរួមកម្មវិធីប្រារព្ធពិធីអបអរសាទរ ខួបលើកទី ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ ” រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ”នៅសាលមហោស្រពសម្តេចតេជោក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តរតនគិរី ។
ជាកិច្ចបន្ត ឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែ ឧសភា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដោយមានការចូលរួមពី ឯកឧត្តម ម៉ា វិចិត្រអភិបាលរង នៃគណអភិបាលខេត្តរតនគិរីផងដែរ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំមន្ទីរនិងមន្រ្តីសំរាប់អនុវត្តដូចខាងក្រោម៖
១-បន្តអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្នុងការចុះមូលដ្ឋានពិនិត្យស្ថានភាពប្រភពតាមជនបទ ។
២-បន្តអនុវត្តតាមការចែងចែកក្រុមការងារចុះមូលដ្ឋានភូមិ ឃុំ ស្រុក របស់ប្រធានមន្ទីរ។
៣-បន្តអនុវត្តការងារសហការល្អជាមួយឯកឧត្តមអភិបាលរងខេត្តទទួលបន្ទុកមន្ទីរ។
៤-បន្តអនុវត្តកិច្ចសហប្រត្តិបតិការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានការសម្របសម្រួលពី ឯកឧត្តមអភិបាលរងខេត្ត ។
៥-បន្តអនុវត្តការងារចុះស្រង់ទិន្នន័យ ស្រះទឹក ត្រពាំង បឹង ច្រប់ និងជួយជួសជុលសង្រ្គោះបន្ទាន់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋហូបនិងប្រើប្រាស់នីតាម ភូមិ ឃុំ ស្រុកក្នុងខេត្តរតនគិរី ។