![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ស្រុិន ពុទ្ធី ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទឹកស្អាតជនបទ
- ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៥:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម ស្រុិន ពុទ្ធី ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទឹកស្អាតជនបទ 2 photo 2024 05 07 20 27 31](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-07_20-27-31-1000x752.jpg)
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទឹកស្អាតជនបទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទចំនួន ០៩ នាក់។
កិច្ចប្រជុំនេះបានផ្ដោតទៅលើរបៀបវារៈសំខាន់ៗដូចខាងក្រោម ៖
១-ពិនិត្យឡើងវិញនូវទម្រង់ប្រមូល និងស្រង់ទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ
២-បង្កើតទម្រង់ប្រមូល និងស្រង់ទិន្នន័យអណ្ដូងស្នប់ ស្រះសហគមន៍ ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ស្ថានីយ៍ផលិតទឹកផឹកសហគមន៍ និងស្ថានីយផលិតទឹកស្អាតពីបរិយាកាសសហគមន៍
៣-រៀបចំសេចក្ដីព្រាងសេចក្ដីណែនាំ ស្ដីពីការប្រើប្រាស់ និងថែទាំអណ្ដូងស្នប់សហគមន៍ ការប្រើប្រាស់ និងថែទាំស្រះសហគមន៍ និងការប្រើប្រាស់ និងថែទាំប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍។