ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំគណ:កម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវក្រាលក្រួសក្រហម ចំនួន ០៣ខ្សែ នៅស្រុកកំពង់លែង និងស្រុកទឹកផុស
- ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង ÷ នាថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្យម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវក្រាលក្រួសក្រហម ចំនួន ០៣ខ្សែ មានប្រវែងសរុប ២៣ ៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រងិល ឃុំស្វាយរំពារ ឃុំថ្មឥដ្ឋ ឃុំឈូកស និងឃុំអភិវឌ្ឍន៍ ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីបានធ្វើការពិនិត្យជាក់ស្តែង និងយោងតាមស្មារតីអង្គប្រជុំគណៈប្រតិភូអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវលទ្ធផលការងារថែទាំខួបផ្លូវចំនួន ០៣ខ្សែខាងលើ បញ្ចប់សុពលភាពជាស្ថាពរ៕