លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ជាមួយតំណាងទីប្រឹក្សាបច្ចេកទេស នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២
- ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ជាមួយតំណាងទីប្រឹក្សាបច្ចេកទេស នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានសមាសភាពចូលរួមពី លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ, លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ លោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ តំណាងនាយកដ្ឋានផ្លូវលំជនបទ និងតំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ។
កិច្ចប្រជុំដើម្បីពិគ្រោះយោបល់ និងផ្តល់ធាតុចូលបន្ថែមលើការងារបញ្ជ្រាបយេនឌ័រទៅក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– ជាផែនទីបង្ហាញផ្លូវនិរន្តរភាពហិរញ្ញវត្ថុ និងប្រតិបត្តិការសមាសធាតុយេនឌ័រ
– គម្រោងត្រូវតែមានស្ត្រីចូលរួមទៅលើសកម្មភាពការងាររបស់គម្រោងយ៉ាងតិច ៣០% ជាពិសេសទៅលើការងារដឹកនាំ និងការចូលរួមធ្វើសេចក្តីសម្រេចចិត្តនានា៕