លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានដឹកនាំក្រុមការងារនៃមន្ទីរចុះសហការជាមួយរដ្ឋបាលឃុំ ចុះពិនិត្យមើលស្រះទឹកសហគមន៍ និងការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ

ចែលរំលែក

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានដឹកនាំក្រុមការងារនៃមន្ទីរចុះសហការជាមួយរដ្ឋបាលសង្កាត់បាទី សង្កាត់ច្រកម្ទេស ក្រុងបាវិត និងសង្កាត់ស្វាយចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីចុះពិនិត្យមើលស្រះទឹកសហគមន៍ ចំនួន ០១កន្លែង និងការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៧អណ្តូង ដែលមាននីវ៉ូទឹកធ្លាក់ចុះចាប់ពី ៩,១ម៉ែត្រ រហូតដល់ ១០ម៉ែត្រ ជាហេតុធ្វើអោយទឹកអណ្តូងស្នប់មានទុយយោមុខកាត់ ៤២មីលីម៉ែត្រ ទៅ ៤៩មីលីម៉ែត្រ ពិបាកក្នុងការបូមប្រើប្រាស់នៅរដូវប្រាំងនេះ។

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅទីតាំងខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានណែនាំដល់ប្រជាពលរដ្ឋដូចខាងក្រោម៖
– ផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើប៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងទុយយោមុខកាត់ចាប់ពី ៨០មីលីម៉ែត្រ ទៅ ១០០មីលីម៉ែត្រឡើងទៅ។
– សូមអោយគ្រួសារមានខ្នងផ្ទះជាប់ៗគ្នាឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកការប្រើប្រាស់ទឹកសម្រាប់គ្រួសារមានបញ្ហាអណ្តូងស្នប់មិនអាចប្រើប្រាស់បាននៅរដូវប្រាំងនេះ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ