ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅស្រុកស្រែអំបិល គីរីសាគរ បុទុមសាគរ និងស្រុកកោះកុង

ចែលរំលែក

ខេត្តកោះកុង៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ប.ស.២៥៦៧ ថ្ងៃត្រូវនឹងថ្ងៃទី០២ ឧសភា ឆ្នាំ២០២៤ លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ទទួលបន្ទុកការងារទឹកស្អាត និងអនាម័យ បានដឹកនាំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក នៃមន្ទីរអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅស្រុកចំនួន ៤ គឺ ស្រុកស្រែអំបិល គីរីសាគរ បុទុមសាគរ និង ស្រុកកោះកុង ខេត្តកោះកុង ។

ក្នុងឱកាសនោះដែរ ក្រុមការងារបានអញ្ជើញទៅពិនិត្យស្ថានភាព ស្រះសហគមន៍ អណ្ដូងស្នប់ អណ្ដូងលូ និងប្រព័ន្ធចែកចាយទឹក នៅក្នុងស្រុកទាំង ៤ ក្នុងឃុំចំនួន ១០ឃុំ រួមមាន ឃុំដងពែង ស្រែអំបិល បឹងព្រាវ ជីខលើ ព្រែកខ្សាច់ ភ្ញីមាស អណ្ដូងទឹក កណ្ដោល តានូន និងឃុំជ្រោយប្រស់ ដែលអណ្ដូងទាំងនោះស្ថិតនៅក្នុងភូមិទាំង ២០ភូមិ គឺភូមិដងពែង តាធង ព្រាំង ចម្ការក្រោម សាលាម្នាង អូរជ្រៅ ជ្រោយ ផ្លោង តានី ឈូក ព្រែកខ្សាច់ យាយសែន ភ្ញីមាស ជីមាល កណ្ដោល ធ្នង់ បាក់រនាស់ និងភូមិជ្រោយប្រស់ ។

ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា អណ្ដូងដែលមានភាពរីងស្ងួត មានអណ្ដូងស្នប់មានចំនួន ២៥អណ្ដូង អណ្ដូងលូចំនួន ១៨អណ្ដូង និងស្រះសហគមន៍មានចំនួន ២ស្រះ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ