មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១៨០គ្រួសារ ក្នុងស្រុកសំរោង កំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកបរិភោគ ក្នុងដំណាក់កាលជួបគ្រោះរាំងស្ងួត

ចែលរំលែក
photo 2024 04 29 14 34 46

ខេត្តតាកែវ ៖ នាថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានធ្វើការដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១៨០គ្រួសារដែលរស់នៅភូមិត្រពាំងវែង ឃុំជើងគួន ស្រុកសំរោង កំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកបរិភោគ ក្នុងដំណាក់កាលជួបគ្រោះរាំងស្ងួត ។

សូមបញ្ជាក់ផងដែរថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានរួមចំណែកយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស ។ អាស្រ័យហេតុនេះក្រសួងអភិវឌ្ឍន៍ជនបទបានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដោយតម្រូវឱ្យគ្រប់អង្គភាព មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ចុះធ្វើសកម្មភាពលើប្រភពផ្គត់ផ្គង់ទឹកតាមរយៈវិធានការស្ដារស្រះ ជួសជុល និងខួងអណ្ដូងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគគ្រប់គ្រាន់៕

photo 2024 04 29 13 55 08 2 photo 2024 04 29 13 55 08 3 photo 2024 04 29 13 55 08 4 photo 2024 04 29 13 55 08 photo 2024 04 29 13 55 09 2 photo 2024 04 29 13 55 09 photo 2024 04 29 13 55 10

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ