
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញត្រួតពិនិត្យ វាយតម្លៃ និងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុង ចំនួន ១កន្លែង ប្រវែង ៧៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុង ២២៩ ម៉ែត្រ។
១៧ ម៉ោងមុន ថ្ងៃទី១ ខែមេសា ២០២៥
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ ព្រមទាំងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នបន្តការដឹកនាំប្រកបដោយបញ្ញាញាណ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើគម្រោង ព្រែកជីកហ្វូណន-តេជោ។