នាយដ្ឋានផ្លូវលំជនបទចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន៥សាលារៀន ក្នុងខេត្តកំពង់ចាម និងកំពង់ស្ពឺ

ចែលរំលែក

ខេត្តកំពង់ចាមនិងកំពង់ស្ពឺ ៖ ចាប់ពីថ្ងៃទី ២២-២៦  ខែមេសា  ឆ្នាំ២០២៤ មន្ត្រីផ្នែកគាំពារសង្គម បរិស្ថាន  និងសុវត្ថិភាពចរាចរណ៍ នៃនាយកដ្ឋានផ្លូវលំជនបទក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹង ការប្រែប្រួលអាកាសធាតុ (CRRIDP) បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ជូនដល់លោកគ្រូ អ្នកគ្រូ  និងសិស្សានុសិស្ស សរុបចំនួន ០៥សាលារៀន ស្ថិតតាមបណ្តោយខ្សែផ្លូវ ភូមិកោះសូទិន ចំនួន ៤កំណាត់ ផ្លូវព្រែករំដេង – បារាយណ៍ និងផ្លូវ  វល្លិសរ – រំលងឃ្លៀស ដែលមានប្រវែងសរុប ២១,៧០ គីឡូម៉ែត្រ ស្ថិតនៅខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។

 

សាលារៀនទាំង ៥ ដែលបានចុះទៅធ្វើការផ្សព្វ និងអប់រំនោះមានដូចខាងក្រោម ៖

១- សាលាបឋមសិក្សា បណ្ឌិត ស៊ាង ប៊ុនលាង ហ៊ុន ប៊ុនធឿន

២-សាលាបឋមសិក្សា ក្សេរ

៣-សាលាបឋមសិក្សា បារាយណ៍

៤-អនុវិទ្យាល័យ បារាយណ៍

៥-សាលាបឋមសិក្សា វល្លិសរ ។

សាលារៀនទាំង៥ នេះមានលោកគ្រូ អ្នកគ្រូ ចូលរួមសរុប ៥២នាក់  អ្នកគ្រូ ៣១នាក់ សិស្សានុសិស្សសរុប ១ ០៣៦ នាក់ សិស្សស្រី ៥១៧នាក់ ។

 

ជាមួយគ្នានេះ ក្រុមការងារបានបន្តផ្សព្វផ្សាយ និងសំនូមពរសុំឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជួយផ្សព្វផ្សាយបន្ត សុំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកុំចាក់ ឬលើកដីខ្ពស់ជាងផ្លូវ ឬលិបលូកាត់ទទឹងផ្លូវ ដែលបណ្ដាយឱ្យមានទឹកដក់លើដងផ្លូវ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ