លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង  ដឹកនាំមន្រ្តីបច្ចេកទេសនៃការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះពិនិត្យមើលទីតាំងស្ថានភាពការប្រើប្រាស់ទឹកអណ្តូង នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំងនាឆ្នាំកន្លងមក ស្ថិតនៅក្នុងទីតាំងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ចែលរំលែក

ខេត្តស្វាយរៀង÷ ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤  លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង  ដឹកនាំមន្រ្តីបច្ចេកទេសនៃការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះពិនិត្យមើលទីតាំងស្ថានភាពការប្រើប្រាស់ទឹកអណ្តូង នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំងនាឆ្នាំកន្លងមក ស្ថិតនៅក្នុងទីតាំងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

 

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅឃុំខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។ ដោយឡែក ខ្នងផ្ទះចំនួន ៤គ្រួសារ អណ្តូងមានបញ្ហា ដោយសារ កម្រិតនីវ៉ូទឹកធ្លាក់ចុះដល់ ៩.៧០ម ធ្វើអោយអណ្តូងស្នប់សប់ដោយដៃមិនអាចសប់ប្រើប្រាស់បាន ដែលជាធម្មតាអណ្តូងស្នប់ដៃអាចប្រើប្រាស់បាននៅកំរិតនីវ៉ូទឹក ចាប់០ ដល់ ៧ម តែប៉ុណ្ណោះ និងដោយសារ ការតំឡើងអណ្តូងស្នប់ប្រើដោយម៉ូទ័រខុសលក្ខណៈបច្ចេកទេស។

 

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ បានណែនាំដល់គ្រួសារមានបញ្ហាអណ្តូងស្នប់ ធ្វើការកែសម្រួលអណ្តូងស្នប់អោយត្រូវតាមបច្ចេកទេសវិញ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ