ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ បានចុះជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់

ចែលរំលែក

ខេត្តព្រះសីហនុ៖​ នាថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស ដឹកនាំដោយប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្ត បានចុះជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋ ស្ថិតនៅ ឃុំបឹងតាព្រហ្ម ចំនួន ០២ អណ្តូង ឃុំសំរ៉ុង ០១ អណ្តូង ឃុំព្រៃនប់ ០១ អណ្តូង និង ឃុំអូរជ្រៅ ០១ អណ្តូង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គិតមក ដល់ថ្ងៃនេះ បានចំនួន ០៥ អណ្តូង ។

 

សូមបញ្ចាក់ផងដែរថា បច្ចុប្បន្ននេះកម្ពុជាកំពុង ទទួលរងនូវការកើនឡើងនៃកំដៅ និងភាពរាំងស្ងួត ដែលកត្តាបម្រែបម្រួលអាកាសធាតុ ដូច្នេះតាមការចង្អុលបង្ហាញ របស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ ត្រួវយកចិត្តទុកដាក់ខ្ពស់លើការងារផ្គត់ផ្គង់ទឹកសម្រាប់ជូនដល់ប្រជាពលរដ្ឋ និងត្រៀមដោះស្រាយចំពោះពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ផងដែរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ