ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹក និងអនាម័យ នៅស្រុកកញ្រ្ជៀច និងស្រុកស៊ីធរកណ្តាល
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១១:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងអញ្ជើញទៅស្វែងយល់ពីការប្រើប្រាស់ទឹកស្អាត និងអនាម័យនៅតាមបណ្ដាស្រុនានាក្នុងខេត្តព្រៃវែង ដោយមានការចូលរួមក្នុងកម្មវិធីនេះមាន ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង លោកអភិបាលរងស្រុក លោកមេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ មេភូមិ ក្រុមហ៊ុនផលិតទឹកស្អាត។
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរួចមក ក្រុមការងារបានអញ្ជើញទៅពិនិត្យស្ថានភាពអណ្ដូងទឹករបស់ប្រជាពលរដ្ឋ នៅឃុំអំពិលក្រៅ ឃុំក្តឿងរាយ , និងឃុំចុងអំពិល ស្រុកកញ្រ្ជៀច និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ជាលទ្ធផលក្រោយពីការចុះត្រួតពិនិត្យរួចមកបានសង្កេតឃើញថា អណ្ដូងទឹកទាំង ៣ឃុំ ខាងលើមានស្ថានភាពដូចខាងក្រោមនេះ ៖
១-ទីតាំងនៅស្ថានីយ៍ផលិតទឹកស្អាត ក្នុងភូមិក្បាលបឹង ឃុំអំពិលក្រៅ នីវ៉ូស្តាទិច (ជម្រៅទឹកក្នុងអណ្ដូង ) មានកម្រិត ១១.១០ម៉ែត្រ (ជម្រៅទឹកក្នុងអណ្ដូង)
២-ទីតាំងនៅផ្ទះឈាង ម៉ៅ ភូមិពានា ឃុំអំពិលក្រៅ នីវ៉ូស្តាទិច ជម្រៅទឹកក្នុងអណ្ដូង ) មានកម្រិត ១១.៣០ម៉ែត្រ
៣-ទីតាំងនៅវត្តមនជយ័ ក្នុងភូមិមាជយ័ ឃុំចុងអំពិលនីវ៉ូស្តាទិច (ជម្រៅទឹកក្នុងអណ្ដូង ) មានកម្រិត ១២.០០ម៉ែត្រ
៤-ទីតាំង នៅភូមិមានជយ័ ឃុំចុងអំពិលនីវ៉ូស្តាទិច ជម្រៅទឹកក្នុងអណ្ដូង ) មានកម្រិត ១៣.៣៥ម៉ែត្រ
៥-ទីតាំងផ្ទះ ដានី ធារី ភូមិមានជយ័ ឃុំចុងអំពិល នីវ៉ូស្តាទិច ជម្រៅទឹកក្នុងអណ្ដូង ) មានកម្រិត ១២.០០ម៉ែត្រ។
៦-ទីតាំង ភូមិមានជយ័ ឃុំចុងអំពិល នីវ៉ូស្តាទិច (ជម្រៅទឹកក្នុងអណ្ដូង ) មានកម្រិត ១២.១០ម៉ែត្រ។
សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋនៅក្នុងស្រុក កញ្រ្ជៀច និងស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង មិនទាន់ជួបបញ្ហាកង្វះទឹកសម្រាប់ប្រើប្រាស់ និងបរិភោគឡើយ។