មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប រៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលការអនុវត្តកម្មវិធីទឹកស្អាតជនបទដល់ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តសៀមរាប

ចែលរំលែក
photo 2024 04 26 07 59 09 4

ខេត្តសៀមរាប ៖ នាថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប មានកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលការអនុវត្តកម្មវិធីទឹកស្អាតជនបទដល់ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធាន PWG ខេត្ត ដោយមានការចូលរួមពី លោកស្រី ង៉ូយ គឹមសែន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ, លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប, លោក ធន សូរិយា តំណាងអង្គការយូនីសេហ្វ រួមជាមួយវត្តមានចូលរួមពី លោក លោកស្រី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ មន្រ្តីជំនាយការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប តំណាងមន្ទីរពាក់ព័ន្ធនានានៅក្នុងខេត្តសៀមរាប ក្រុមការងារបច្ចេកទេស ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យជនបទថ្នាក់ក្រុង ស្រុក តំណាងអង្គការ និងដៃគូអភិវឌ្ឍន៍នានាក្នុងខេត្តសៀមរាប សរុបចំនួន ៤០នាក់។

 

វគ្គសិក្ខាសាលានេះធ្វើឡើងដោយមានការធ្វើបទបង្ហាញពីមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងពន្លឿនការអនុវត្តកម្មវិធីទឹកស្អាតជនបទ ដើម្បីសម្រេចឱ្យខានតែបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០៣០ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។

 

សូមបញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ននេះ សម្រាប់ខេត្តសៀមរាប ការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត មានក្នុងរង្វង់ប្រមាណជា៧៩,៩%៕

photo 2024 04 26 07 59 09 2 photo 2024 04 26 07 59 09 3 photo 2024 04 26 07 59 09 4 photo 2024 04 26 07 59 09 5 photo 2024 04 26 07 59 09 photo 2024 04 26 07 59 10

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ