មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ PWGខេត្ត

ចែលរំលែក

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ PWGខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង និងជាប្រធាន PWGខេត្ត ដោយមានការអញ្ជេីញចូលរួមពីសំណាក់តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រីអភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូ ប្រមាណ៣១នាក់ ស្រី០៧។

 

កិច្ចប្រជុំមានគោលបំណងសំខាន់ចំនួន៤ដូចខាងក្រោម៖

១-ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោរបង់ ពាសវាលពាសកាល  (ODF) ក្នុងខេត្ត។

២-ផ្សព្វផ្សាយការសាងសង់ កែលម្អបង្គន់អនាម័យធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន និងផែនការសុវត្ថិភាពទឹក និងការថែរក្សាទឹកទុកតាមខ្នងផ្ទះ។

៣-របាយការណ៍លទ្ធផលសម្រេចក្នុងឆ្នាំ២០២៤ របស់ក្រុមការងារថ្នាក់ស្រុក (DWG) និងឃុំ (CWG)។

៤-ដើម្បីកំណត់គោលដៅ និងយុទ្ធសាស្ត្រសម្រេចឱ្យបានស្ថានភាព ODF ខេត្តមុនដំណាច់ឆ្នាំ២០២៥។

 

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយផ្លែផ្កា និងបរិយាកាសស្និទ្ធស្នាល។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ