កិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ
១៥ ម៉ោងមុន ថ្ងៃទី១៤ ខែមករា ២០២៥
ខេត្តស្វាយរៀង៖ នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អមដោយលោកអនុប្រធានមន្ទីរ និងមន្រ្តីការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះពិនិត្យមើលទីតាំងស្ថានភាព ការប្រើប្រាស់ទឹកអណ្តូង និងស្រះទឹក នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំងនាឆ្នាំកន្លងមក ស្ថិតនៅក្នុងទីតាំងឃុំដូនស ស្រុកស្វាយជ្រំ និងឃុំចន្ទ្រា ស្រុកចន្ទ្រា និងបានបន្តចុះទៅពិនិត្យមើលប្រព័ន្ធចែកចាយទឹកស្អាតសហគមន៍ មានទីតាំងនៅឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលកំពុងដំណើរការជាធម្មតាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅឃុំខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។