![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 9 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងស្រាវជ្រាវរិះរកទីតាំង ដែលមានលក្ខណៈសម្បត្តិអាចដោះស្រាយជាបន្ទាន់ គឺជីកអណ្តូងជូនប្រជាពលរដ្ឋចំនួន ៦ កន្លែង
- ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងស្រាវជ្រាវរិះរកទីតាំង ដែលមានលក្ខណៈសម្បត្តិអាចដោះស្រាយជាបន្ទាន់ គឺជីកអណ្តូងជូនប្រជាពលរដ្ឋចំនួន ៦ កន្លែង 2 photo 2024 04 23 15 53 12](https://www.mrd.gov.kh/wp-content/uploads/2024/04/photo_2024-04-23_15-53-12-1000x750.jpg)
ខេត្តកំពង់ឆ្នាំង÷ នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយនិងឯកឧត្តមឈួរ ចន្ទ័ឌឿន អនុរដ្ឋលេខាធិការ អមដំណើរដោយ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និង លោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ ព្រមទាំងក្រុមការងារជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាឃុំសេដ្ឋី និងឃុំខ្នាឆ្មារ ប្រធាន អនុប្រធាន សមាជិកភូមិខ្នាចនៃឃុំសេដ្ឋី និងភូមិថ្មសនៃឃុំខ្នាឆ្មារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ មួយចំនួនបានរួមគ្នាពិនិត្យ និងស្រាវជ្រាវរិះរកទីតាំង ដែលមានលក្ខណៈសម្បត្តិអាចដោះស្រាយជាបន្ទាន់ គឺជីកអណ្តូងជូនប្រជាពលរដ្ឋចំនួន ៦ កន្លែង ស្ថិតនៅក្នុងភូមិខ្នាច ឃុំសេដ្ឋី ចំនួន ៣ កន្លែង និងភូមិថ្មស ឃុំខ្ឆ្មារ ចំនួន ៣ កន្លែង ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។