ឯកឧត្តម ផូ ផារិទ្ធដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ០១ខ្សែ ប្រវែង ៦ ១១០ម៉ែត្រ
១៨ នាទីមុន ថ្ងៃទី២២ ខែធ្នូ ២០២៤
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រួមជាមួយសហការី និងសមាជិកក្រុមប្រឹក្សាឃុំ បានចុះពិនិត្យស្ថានភាពស្រះទឹកសហគមន៍ស្ថិតនៅក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ឃុំបឹងបត់កណ្តោល មានភូមិសរុបចំនួន ១៣ភូមិ ហើយប្រជាពលរដ្ឋទូទៅគឺអាស្រ័យផលប្រើប្រាស់ទឹកស្រះសហគមន៍នៅទូទាំងឃុំនៅរដូវប្រាំង ព្រោះដោយសារតែភូមិសាស្រ្តក្នុងឃុំនេះ គឺមិនមានប្រភពទឹកក្រោមដីសម្រាប់ប្រើប្រាស់ឡើយ ហើយកន្លងមកមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ក៏បានផ្តល់ និងធ្វើការខួងអណ្តូងរហូតដល់ជម្រៅ ១៨០ម៉ែត្រ ផងដែរ៕