ឯកឧត្ដម ឈឹម សៅគី ដឹកនាំគណៈប្រិភូរបស់ក្រសួង នាំយកថវិកាវិភាគទានស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រិភូរបស់ក្រសួង នាំយកថវិកា ចំនួន ៥៤ ២១១ ១០០៛ និង ៥៤០ ដុល្លារ ដែលជាថវិការវិភាគទានស្ម័គ្រចិត្តរបស់មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ទៅប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា ដើម្បីចូលរួមជាមួយការបេ្ដជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាឱ្យបាននូវប្រក្រតីភាព និងនិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះកុមារត្រូវមានសុខភាពល្អតាំងពីក្មេង កុមារត្រូវចូលរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ហើយមន្ទីរពេទ្យគន្ធបុប្ផាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសង្គ្រោះកុមារកម្ពុជាជាច្រើនដោយមិនមានការបង់ប្រាក់អ្វីឡើយ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ