មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី បានរៀបចំ ពិធីសូត្រមន្តលើករាសី សិរីសួស្តី សុខសប្បាយ សុភមង្គល និងអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចែលរំលែក

ខេត្តរតនគិរី៖ នារសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៩  ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី បានរៀបចំពិធីសូត្រមន្តលើករាសី សិរីសួស្តី សុខសប្បាយ សុភមង្គល និងអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ រោង ឆស័ក  ព.ស ២៥៦៨  ដែលឈានចូលមកដល់នាពេលខាងមុខនេះ ។

ក្នុងឱកាសសប្បាយរីករាយនេះលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគុរី បានអញ្ជើញអតីតមន្រ្តីចូលនិវត្តន៍ចំនួន០៤ រូប ដែលធ្លាប់បានបំពេញការងារ និងបានឧបត្ថម្ភថវិកាជូនចំពោះ មន្ត្រីចូលនិវត្តន៍ មន្រ្តីរាជការដែលបំពេញការងារ និងមន្រ្តីកិច្ចសន្យានៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ទាំងអស់ផងដែរ សម្រាប់បុណ្យចូលឆ្នាំថ្មី៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ