![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 9 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម សុត សឿង អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធស្ពានមួយកន្លែង នៅក្នុងខេត្តកំពត
- ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម សុត សឿង អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធស្ពានមួយកន្លែង នៅក្នុងខេត្តកំពត 2 photo 2024 04 09 09 52 09](https://www.mrd.gov.kh/wp-content/uploads/2024/04/photo_2024-04-09_09-52-09-1000x664.jpg)
ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធស្ពានមួយកន្លែង ស្ថិតនៅភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
ក្នុងឱកាសនោះដែរ មានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស, កងកម្លាំងនគរបាលស្រុក, ក្រុមប្រឹក្សាឃុំសំរោងក្រោម, កងកម្លាំងនគរបាលឃុំ និងប្រជាពលរដ្ឋ សរុបចំនួន ៦៥០នាក់ ។
ស្ពាននេះបានដឹកនាំកសាងដោយ ព្រះតេជព្រះគុណ ព្រះគម្ភីសោភ័ណ ទេព ស៊ីណា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា, ព្រះសុវណ្ណរង្សី ព្រះអនុគណៈស្រុកបន្ទាយមាស និងជាព្រះចៅអធិការវត្តសំរោង, សប្បុរសជនក្នុង និងក្រៅប្រទេស ព្រមទាំងប្រជាពលរដ្ឋ ក្នុងឃុំសំរោងក្រោម ។ ស្ពាននេះបម្រើឱ្យប្រជាជនធ្វើដំណើរចំនួន ៣ឃុំ ក្នុងស្រុកបន្ទាយមាស គឺឃុំសំរោងក្រោម ឃុំវត្តអង្គខាងជើង និងឃុំវត្តអង្គខាងត្បូង៕