មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការចូលនិវត្តន៍

ចែលរំលែក

ខេត្តកោះកុង ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការចូលនិវត្តន៍ សរុបចំនួន ២១នាក់ ( មន្ត្រីចូលនិវត្តន៍ចំនួន០៣នាក់) ដើម្បីសម្តែងនូវការដឹងគុណ កតញ្ញុតាធម៌ ដល់មន្ត្រីរាជការមុនៗជារៀមច្បង និងជាគំរូដ៏ល្អសម្រាប់ការអនុវត្តជាប្រពៃណី នៃការបន្តវេនដល់បងប្អូនមន្ត្រីរាជការជំនាន់ក្រោយ ក្នុងការរឹតចំណង់មិត្តភាព សាមគ្គីភាព និងភាតរភាពជានិច្ចនិរន្ត។

 

ឆ្លៀតក្នុងឱកាសនេះផងដែរ  លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក និងស្រលាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងនោះជាពិសេសសម្រាប់អតីតមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដែលបានចូលនិវត្តន៍ និងមានការផ្តល់ជូននូវវត្ថុអនុសាវរីយ និងថវិកាមួយចំនួនផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ