ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី
១០ ម៉ោងមុន ថ្ងៃទី២១ ខែធ្នូ ២០២៤
ប៉ៃលិន ៖ នាថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ត ឫទ្ធី ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមអមដំណើរ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ១៧០គ្រួសារ ក្នុងនោះក្រុងប៉ៃលិន ចំនួន ១៤០គ្រួសារ និងនៅស្រុកសាលាក្រៅចំនួន ៣០គ្រួសារ ។
នៅថ្ងៃដដែលនោះដែរ លោកប្រធានមន្ទីរ និងក្រុមការងារ បានចូលជួបសាកសួរសុខទុក្ខមន្ត្រីរាជការដែលចូលនិវត្តន៍នៅតាមខ្នងផ្ទះ និងបានអញ្ជើញពួកគាត់
ចូលរួមពិធីពិសាអាហារសាមគ្គី ដែលគ្រោងនឹងរៀបចំនាថ្ងៃទី០៩ ខែមេសា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅពេលខាងមុខនេះ៕