លោក ជិន រដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានិវត្តន៍ជន នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពង់ឆ្នាំង
- ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំ៖ នារសៀលថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការដែលជានិវត្តន៍ជនចំនួន១៤ នាក់ ស្រី ២ នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ និងមន្ត្រីរាជការ សរុប ៦៦នាក់ ស្រី៩នាក់។
បន្ទាប់មក លោកប្រធានមន្ទីរ និងមន្រ្តីរាជការ រួមនិងនិវត្តន៍ជន បានអញ្ជើញបន្តពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរសង្រ្កានឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ជាពិសេសដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ។
កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាប្រទីប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ ដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាននិមន្តព្រះសង្ឃចំនួន ៥ព្រះអង្គ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ចម្រើនសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងនិវត្តន៍ជន។
កម្មវិធីបន្ត មានការទទួលទានពិសាអាហារសាមគ្គី ដោយបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការមន្ទីរ ប្រកបដោយមនោសញ្ចេតនារីករាយ និងស្និតស្នាលក្រៃលែង៕