ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី
៨ ម៉ោងមុន ថ្ងៃទី២១ ខែធ្នូ ២០២៤
ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ច័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តកំពង់ស្ពឺ (PWG) បានរៀបចំកិច្ចប្រជុំ ប្រចាំត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០២៤ ស្តីពី ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (ក.ក.ប.ផ.ទ.អ/PWG) ក្រោមអធិបតីភាព ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG ដោយមានការអញ្ជើញឱ្យចូលរួមពី ក្រុមការងារ លោក លោកស្រី សមាជិក សមាជិកា PWG មកពីមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលរង ក្រុង ស្រុក និងជាប្រធាន DWG លោក លោកស្រី តំណាងអង្គការដៃគូ និង លោក លោកស្រី ក្រុមការងារលេខាធិការដ្ឋាននៃ PWG សរុបអ្នកចូលរួមចំនួន ៥៥នាក់ ស្រី ១១នាក់ ។