ឯកឧត្តម យឹម ជុង អញ្ជើញជួបសំណេះសំណាលជាមួយអតីតមន្ត្រីរាជការដែលបានចូលនិវត្តន៍នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ
- ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បត៏ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំពិធីជួបសំណេះសំណាលជាមួយអតីតមន្ត្រីរាជការដែលបានចូលនិវត្តន៍នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួម ពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំំងអស់ និងមានការចូលរួម មន្ត្រីរាជការចូលនិវត្តន៍ ចំនួន ០៤ រូប ។
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះបងប្អូនជាមន្ត្រីរាជការដែលបានចូលនិវត្តន៍។ ក្នុងនោះដែល លោក លឹម ហាក់ អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ជាមន្ត្រីចូលនិវត្ត៍ផងដែរ បានថ្លែងអំណរគុណចំពោះឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់ចំពោះមន្ត្រីដែលបានចូលនិវត្តន៍ នឹងសូមជូនពរ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ សូមជូនពរនូវ ពុទ្ធពរទាំង០៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លៀងឡើយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ៕