![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 7 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម គុយ ឆាយ បានចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួប១៥ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងខួប១០ឆ្នាំនៃការបង្កើតសាខាសមាគម
- ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម គុយ ឆាយ បានចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួប១៥ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងខួប១០ឆ្នាំនៃការបង្កើតសាខាសមាគម 2 photo 2024 03 30 07 18 35](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-03-30_07-18-35-1000x750.jpg)
ខេត្តសៀមរាប៖ នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ បានចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួប១៥ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងខួប១០ឆ្នាំនៃការបង្កើតសាខាសមាគម ខេត្តសៀមរាប នៅសណ្នាគារបាយ័នអេរ៉ា(Bayon Era)ខេត្តសៀមរាប ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឩបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ដែលមានសមាសភាពអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តាមក្រសួងស្ថាប័ន ពាក់ព័ន្ធនានា គណ:អភិបាលខេត្ត ប្រធាន អនុប្រធាន សមាគម និងក្រុមប្រឹក្សាសមាគម សរុបចំនួន ១៨៥ នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឩបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានថ្លែងសុន្ទរកថាអបអរសាទរ និងលើកឡើងអំពីប្រវត្តិ និងអត្ថប្រយោជន៍នៃការបង្កើតសមាគមនេះឡើងជូនដល់អង្គពិធី ព្រមទាំងបានប្រកាសទទួលស្គាល់ប្រធាន និងក្រុមប្រឹក្សាភិបាលសមាគមសាខាខេត្ត ផងដែរ។