លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជួបនីយកម្មកសិកម្ម (SAAMBAT) បានដឹកនាំ ចុះពិនិត្យវឌ្ឍនភាពផ្លូវ និងជួបសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន មាន រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងប្រជាពលរដ្ឋ ទទួលផលពីការស្ថាបនាផ្លូវចំនួន ០២ខ្សែ ដោយមានការចូលរួមពី ក្រុមបេសកកម្មនៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងធនាគារវិនិយោគសហភាពអឺរ៉ុង (EIB) ក្រុមការងារទីប្រឹក្សាគម្រោង (SP1) មន្ត្រីបច្ចេកទេសគម្រោង រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងផងដែរ។
- ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តស្វាយរៀង ៖ នៅថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជួបនីយកម្មកសិកម្ម (SAAMBAT) បានដឹកនាំ ចុះពិនិត្យវឌ្ឍនភាពផ្លូវ និងជួបសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន មាន រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងប្រជាពលរដ្ឋ ទទួលផលពីការស្ថាបនាផ្លូវចំនួន ០២ខ្សែ ដោយមានការចូលរួមពី ក្រុមបេសកកម្មនៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងធនាគារវិនិយោគសហភាពអឺរ៉ុង (EIB) ក្រុមការងារទីប្រឹក្សាគម្រោង (SP1) មន្ត្រីបច្ចេកទេសគម្រោង រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងផងដែរ។
ក្នុងនោះផងដែរ ខ្សែផ្លូវទាំងពីរ មានវឌ្ឍនភាពដូចខាងក្រោម៖
១. ខ្សែទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣០៨០ម៉ែត្រ និងចាក់បេតុងអាម៉េរ៍ ប្រវែង ១២០ម៉ែត្រ ចាប់ពីភូមិថ្មីដល់ភូមិតានូ ស្ថិតនៅភូមិថ្មី ភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង អនុវត្តសម្រេចបាន ៩៦%។
២. ខ្សែទី២៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១២ ៤២៩ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ១ ផ្សារជីភូ ដល់កែងវត្តព្រៃម្នាស់ ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំស្វាយតាយាន ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អនុវត្តសម្រេចបាន ៤%។