ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ​ បានដឹកនាំកិច្ចប្រជុំមួយស្តីពី ការអនុវត្តផែនការសកម្មភាពនិងផែនការថវិកា លើការងារអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច

ចែលរំលែក
photo 2024 03 26 22 59 31

ខេត្តសៀមរាប៖​ នារសៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់​​របស់​ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំមួយស្តីពី ការអនុវត្តផែនការសកម្មភាពនិងផែនការថវិកា លើការងារអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ដោយមានការអញ្ជើញចូលរួម ពីលោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច មន្រ្តីជំនាញពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីរាជការការិយាល័យជំនាញដែលចំណុះឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តលពាក់ព័ន្ធ។
បន្ទាប់ពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប​ ធ្វើសេចក្តីរាយការណ៍ពីស្ថានភាពទីតាំងភូមិសាស្រ្ត និងកត្តាសេដ្ឋកិច្ចក្នុងតំបន់ខេត្តសៀមរាបរួចមក ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលតែងតែមានសាមគ្គីភាពល្អ និងមានទំនាក់ទំនងល្អជានិច្ចជាមួយស្ថាប័បពាក់ព័ន្ធប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្នុងនោះផងដែរ​ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនដូចតទៅ៖
១).មន្ទីរត្រូវមានការសហការណ៍ល្អជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសហគមន៍ជនជាតិដើមភាគតិច ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ
២).ត្រូវផ្តល់ឱកាស និងលទ្ធភាពនានាប្រកបដោយសមធម៌ចំពោះបងប្អូនជនជាតិដើមភាគតិចឲ្យបានទូលំទូលាយ និងស្មើភាពគ្នា
៣).ត្រូវរៀបចំផែនការសកម្មភាព និងផែនការថវិកាសម្រាប់ការងារអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់
៤).ត្រូវសិក្សាស្វែងយល់បន្ថែមឲ្យកាន់តែច្បាស់នូវនីតិវិធីនៃការចំណាយ និងទូទាត់ថវិកាជាមួយមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្ត ដើម្បីឲ្យការគាំទ្រផែនការសកម្មភាពប្រព្រឹត្តិទៅដោយរលូន និងចំគោលដៅដែលបានគ្រោងទុក
៥).សូមចូលរួមជម្រុញ និងលើកទឹកចិត្តបងប្អូនជនជាតិភាគតិចឲ្យបង្ហាញពីអត្តសញ្ញាណ និងចូលរួមអភិរក្ស ថែរក្សា និងលើកកម្ពស់ទំនៀមទម្លាប់ប្រពៃណី និងជំនឿរបស់ខ្លួនឲ្យបានស្ថិតស្ថេរយូរអង្វែង។
កិច្ចប្រជុំត្រូវបានបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង។

photo 2024 03 26 15 04 21 2photo 2024 03 26 15 04 21photo 2024 03 26 22 59 27photo 2024 03 26 22 59 28photo 2024 03 26 22 59 29 2photo 2024 03 26 22 59 29photo 2024 03 26 22 59 31

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ