មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានទទួលជួបគណៈប្រតិភូ មកពីប្រទេសទីម័រ ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាព ទឹកស្អាត និងអនាម័យ និងយុទ្ធសាស្ត្រសម្រេចបានស្ថានភាព ODF និងODF+(Plus) នៅខេត្តកណ្តាល

ចែលរំលែក

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសម្តែងនូវការគោរព និងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន លោក លោកស្រី គណៈប្រតិភូអង្គការ Water Aid ដែលអញ្ជើញមកពីប្រទេសអូស្ត្រាលី ទីម័រ និងកម្ពុជា ដែលបាន ធ្វើទស្សនកិច្ចដើម្បីសិក្សាស្វែងយល់អំពីស្ថានភាព ទឹកស្អាត និងអនាម័យ និងយុទ្ធសាស្ត្រសម្រេចបានស្ថានភាព ODF និង ODF+ នៅខេត្តកណ្តាលនា ក្នុងឱកាស ដែលខេត្តកណ្ដាល សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅថ្នាក់ជាតិ និងបានប្រកាសផ្ទៃក្នុងរបស់ខេត្តជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF+ នៅដើមឆ្នាំ២០២៤នេះ។

 

លោកស្រីប្រធានមន្ទីរ បានបញ្ជាក់ថាភាពជោគជ័យ នៃការសម្រេចបាន ODF និង ODF+នេះ គឺអាស្រ័យដោយមានការគាំទ្រពីគ្រប់ ភាគីពាក់ព័ន្ធ ទាំងក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ភូមិ ក៏ដូចអង្គការដៃគូ ជាពិសេសការគាំទ្រជាសម្ភារ និងថវិកា ផ្សេងៗទៀតទទួឡបានពី គណៈអភិបាលខេត្ត រួមទាំងរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន សប្បុរសជននានា ក៏ដូចអង្គការដៃគូផងដែរ។

 

លោកស្រី ប្រធានមន្ទីរ បានឱ្យដឹងទៀតថា៖ ស្ថានភាពអនាម័យខេត្តកណ្តាលនៅឆ្នាំ២០២៣ បង្ហាញឱ្យឃើញថា ខ្នងផ្ទះសរុប មានចំនួន ២៧០,៣០០ខ្នងផ្ទះ រីឯខ្នងផ្ទះជាក់ស្តែងមានចំនួន ២៦៨,០៩២ខ្នងផ្ទះ ខ្នងផ្ទះសរុបមានបង្គន់ប្រើមានចំនួន ២៦៨,០៩២ ខ្នងផ្ទះ ស្មើ១០០% ក្នុងនោះ ខ្នងផ្ទះប្រើបង្គន់កែលម្អផ្ទាល់ខ្លួនមានចំនួន ២៦៤, ៥៤៥ ស្មើ ៩៨.៧%, ខ្នងផ្ទះប្រើបង្គន់រួមមានចំនួន ៣,៥៧៥ ស្មើ ១.៣%, ក្រុង/ស្រុក ODF+ មានចំនួន ១៣ក្រុង/ស្រុក, ឃុំសង្កាត់ ODF+ មានចំនួន ១២៧ឃុំ/សង្កាត់, ភូមិ ODF+ មានចំនួន ១,០១០ភូមិ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ