ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្តដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ត្រីមាសទី១ និងលើកទិសដៅការងារ ត្រីមាសបន្ទាប់ ឆ្នាំ២០២៤

ចែលរំលែក
photo 2024 03 26 14 22 17

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ត្រីមាសទី១ និងលើកទិសដៅការងារ ត្រីមាសបន្ទាប់ ឆ្នាំ២០២៤។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម  ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរ លោក អនុប្រធានមន្ទីរ និង លោក លោកស្រីមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានពាំនាំពាក្យការផ្ដាំផ្ញើសួរសុក្ខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះថ្នាក់ដឹកនាំមន្ទីរក៏ដូចជាមន្រ្តីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតឈានចូលមកដល់នៅពេលខាងមុខនេះ។

ជាមួយនេះ ឯកឧត្ដមបណ្ឌិត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសបន្ទាប់ ឆ្នាំ២០២៤ និងបានរៀបចំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាពេលនេះ ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត បានផ្ដល់អនុសាសន៍សូមឱ្យមន្ទីររំលេចឲ្យឃើញនូវបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងការងារ ជាមួយគ្នានេះក៏ត្រូវមានដំណោះស្រាយ និងសូមឱ្យមន្ទីររក្សានូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ រួមគ្នាបំពេញភារកិច្ចតាមវិជ្ជាជីវៈ ស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល ៕

photo 2024 03 26 14 22 17 2photo 2024 03 26 14 22 17photo 2024 03 26 14 22 18photo 2024 03 26 14 22 22photo 2024 03 26 14 33 35photo 2024 03 26 14 33 36

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ