ឯកឧត្ដម ប៉ា សុខុម  រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែត្រីមាសទី១ និងលេីកទិសដៅការរងារបន្ត ត្រីមាសទី២ ឆ្នាំ២០២៤  របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង

ចែលរំលែក
photo 2024 03 22 14 58 21

ខេត្តកំពង់ឆ្នាំង÷ នារសៀលថ្ងៃសុក្រ ១៤កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ប៉ា សុខុម  រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែត្រីមាសទី១ និងលេីកទិសដៅការរងារបន្ត ត្រីមាសទី២ ឆ្នាំ២០២៤  របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង  ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ឈួរ ច័ន្ទឌឿន អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទលោក ពេជ្រ កែវមុនី អភិបាលរងខេត្ត  និងលោក  ជិន  រដ្ឋា  ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំង  លោក អនុប្រធានមន្ទីរ និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការរបស់មន្ទីរ  សរុប ៥០នាក់ ស្រី ៧នាក់។

 

ខ្លឹមសារក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់ការយកចិត្តទុកដាក់លើ÷

– ពិនិត្យវឌ្ឍនភាពការងារក្នុង ត្រីមាសទី១ ឆ្នាំ២០២៤

– ពិនិត្យលទ្ធផលការងារ ចំណុចខ្លាំង ចំណុចខ្សោយ  បញ្ហាប្រឈម និងលើដំណោះស្រាយ

– ពិភាក្សាលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤

– ពិនិត្យពិភាក្សាលទ្ធភាពការជ្រើសរើសភូមិដែលមានលក្ខណៈសម្បត្តិសមស្រប ឲ្យបានគ្រប់ស្រុក តាមដំណាក់កាលផែនការឆ្នាំ ដែលក្រសួងកំណត់។

– ផ្សព្វផ្សាយទិសដៅការងារមួយចំនួន នៃកម្មវិធីអាទិភាពទាំងបួនរបស់ក្រសួង។

 

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

photo 2024 03 22 14 58 21photo 2024 03 22 17 14 47photo 2024 03 22 17 14 54photo 2024 03 22 17 15 16photo 2024 03 22 17 15 25photo 2024 03 22 17 22 37photo 2024 03 22 17 22 49

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ