![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 6 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ជា ស្រ៊ុន បានដឹកនាំប្រតិភូគណៈកម្មការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើផ្លូវថែទាំខួបដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)ចំនួន ០៣គម្រោង
- ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម ជា ស្រ៊ុន បានដឹកនាំប្រតិភូគណៈកម្មការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើផ្លូវថែទាំខួបដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)ចំនួន ០៣គម្រោង 2 photo 2024 03 22 21 31 02](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-03-22_21-31-02-1000x560.jpg)
ខេត្តបាត់ដំបង-ខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍-ថ្ងៃសុក្រ ១២-១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ, ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើផ្លូវថែទាំខួបដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)ចំនួន ០៣គម្រោង ស្ថិតនៅខេត្តបាត់ដំបង និងខេត្តសៀមរាប រួមមាន៖
គម្រោងទី១៖ ការងារថែទាំផ្លូវខួបចំនួន ០២កំណាត់ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)ប្រវែងសរុប ៧ ២០០ម ទទឹង ៦ម ក្នុងនោះជួសជុលកាយគ្រឹះឡើងវិញ ប្រវែង ២ ២០០ម ទទឹង ៦ម ស្ថិតក្នុងឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង (គម្រោងលេខ DRR-PM-2023-No.007)។
គម្រោងទី២៖ ការងារថែទាំផ្លូវខួបចំនួន ០១ខ្សែ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)ប្រវែងសរុប ៥ ៣៥០ម ទទឹងខ្នងលើ ៦ម ស្ថិតក្នុងឃុំសំរោង និងឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប (គម្រោងលេខ DRR-PM-2023-No.024)។
គម្រោងទី៣៖ ការងារថែទាំផ្លូវខួបចំនួន ០២កំណាត់ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)ប្រវែងសរុប ១០ ០០០ម ទទឹងខ្នងលើ ៦ម ស្ថិតក្នុងឃុំបល្ល័ង្គ និងឃុំសសរស្តម្ភ ស្រុកប្រាសាទបាគង និងស្រុកពួក ខេត្តសៀមរាប (គម្រោងលេខ DRR-PM-2023-No.006)។គម្រោងខាងលើនេះអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ប្រើប្រាស់ថវិកាជំពូក៦១។
បន្ទាប់ពីបានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារគម្រោងខាងលើ គណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលបញ្ចប់សុពលភាពលើគម្រោងខាងលើនេះ។