![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ
១៨ នាទីមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ជស៏ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមីនា និងទិសដៅខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាការិយាល័យ និងមន្ត្រីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ សរុបចំនួន ៤៣រូប។
កិច្ចប្រជុំនេះមានគោលបំណងបូកសរុបរបាយការណ៍វឌ្ឍនភាព និងស្ដាប់ការរាយការណ៍ពីវឌ្ឍនភាពការងារ របស់ការិយាល័យជំនាញនីមួយៗ។ ដោយឡែកកិច្ចប្រជុំនេះក៏មានការពិភាក្សាគ្នាយ៉ាងផុលផុស និងលើកយកបញ្ហាមួយចំនួនដែលជួបប្រទះពេលអនុវត្តការងារ ព្រមទាំងដំណោះស្រាយបញ្ហាផ្សេងៗ ។
កិច្ចប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ ។