![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 9 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
លោក កុយ ណាត និងលោក ងី ផាន្នី ដឹកនាំកិច្ចប្រជុំពេញអង្គ ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព័រ ចំនួន ០២ភូមិ
- ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
![លោក កុយ ណាត និងលោក ងី ផាន្នី ដឹកនាំកិច្ចប្រជុំពេញអង្គ ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព័រ ចំនួន ០២ភូមិ 2 photo 2024 03 13 15 33 16](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-03-13_15-33-16-1000x750.jpg)
ខេត្តពោធិ៍សាត់៖ នៅថ្ងៃអង្គារ-ពុធ ៣-៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៤ លោក កុយ ណាត និងលោក ងី ផាន្នី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំកិច្ចប្រជុំពេញអង្គ ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព័រ ចំនួន ០២ភូមិ មានភូមិស្ទឹងថ្មី(មុងរី) និងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសមាសភាពចូលរួមមាន៖ ក្រុមការងារនាយកដ្ឋាន តំណាងសាលាខេត្ត លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ លោកមេឃុំ មេភូមិទាំង២ភូមិ និងបងប្អូនជនជាតិដើមភាគតិច ភូមិស្ទឹងថ្មី(មុងរី) សរុបចំនួន១៣០ នាក់/ស្រី៦៩នាក់ និងភូមិឈើទាលជ្រុំ សរុបចំនួន៤០នាក់ /ស្រី២២ នាក់។
ជាលទ្ធផល បងប្អូនជនជាតិដើមភាគតិច ព័រ ដែលរស់នៅភូមិទាំង២ ទទួលបាន៖
-ប្រជាពលរដ្ឋទាំង ២ភូមិ បានស្រុះស្រួល និងឯកភាពគ្នាថាខ្លួនពិតជាជនជាតិដើមភាគតិចព័រ
-បងប្អូនជនជាតិដើមភាគតិច ព័រ បានស្រុះស្រួលគ្នាក្នុងការបង្កើតជាសហគមន៍ជនជាតិដើមភាគតិច
-បងប្អូនជនជាតិដើមភាគតិច ព័រ បានដាក់ពាក្យស្នើសុំចូលជាសមាជិកសហគមន៍រួចហើយ៕