ឯកឧត្តម ឌៀប កាណូរ៉ា ដឹកនាំមន្រ្តីបច្ចេកទេសនាយកដ្ឋាន ចុះទស្សនកិច្ចត្រួតពិនិត្យ លើសកម្មភាព និងសមិទ្ធផលនានា ដែលអង្គការហ្គូដណេប៊ឺសកម្ពុជា (GNC) កំពុងអនុវត្តនៅក្នុងស្រុកថ្មគោល
- ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ បានដឹកនាំមន្រ្តីបច្ចេកទេស បានចុះទស្សនកិច្ចត្រួតពិនិត្យ លើសកម្មភាពនិងសមិទ្ធផលនានា ដែលអង្គការហ្គូដណេប៊ឺសកម្ពុជា (GNC) កំពុងអនុវត្តនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក វ៉នព្រហ្មលោម៉ា អនុប្រធាននាយកដ្ឋាន តំណាងនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ: និង លោក សេង អ៊ាមហ៊រ អនុប្រធាននាយកដ្ឋាន រួមជាមួយមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ព្រមទាំងតំណាងអង្គការហ្គូដណេប៊ឺសកម្ពុជា។ ក្នុងទស្សនកិច្ចនេះផងដែរ ក្រុមការងារបានចុះត្រួតពិនិត្យដូចខាងក្រោម៖
១. មណ្ឌលសិក្សា និងបង្គន់អនាម័យទំនើប ក្នុងអនុវិទ្យាល័យអូរតាគី ឃុំអូរតាគី។
២. ស្ថានីយទឹកស្អាតសហគមន៍ ក្នុងសាលាឃុំអន្លង់រុន ក្នុងនោះ ឯកឧត្តមក៏បានជួបពិភាក្សាការងារជាមួយក្រុមការងារអង្គការ គណៈកម្មការគ្រប់គ្រង និងអាជ្ញាធរឃុំដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនភាគីទាំងអស់ផងដែរ។