មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំស្តីពី ផែនការសកម្មភាពផ្តោតលើកម្មវិធីទឹកស្អាត និងអនាម័យជនបទ នៅតាមសហគមន៍ សាលារៀន មណ្ឌលសុខភាព
- ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤ ម៉ោង ២:០១ ល្ងាច
- សកម្មភាពក្រសួង
ខេត្តប៉ៃលិន ៖ នាថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពី ផែនការសកម្មភាពផ្តោតលើកម្មវិធីទឹកស្អាត និងអនាម័យជនបទ នៅតាមសហគមន៍ សាលារៀន មណ្ឌលសុខភាព ក្រោមអធិបតីភាពលោក រស់ នឿន អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន។
ជាលទ្ធផល នៃកិច្ចប្រជុំទទួលបាន៖
១- បានជ្រើសរើសយកមណ្ឌលសុខភាពចំនួន ៤កន្លែង សម្រាប់ចុះអង្កេតពាក់ព័ន្ធការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
២- បានជ្តើសរើសយកសាលាចំនួន ៤ ដើម្បីធ្វើការចុះអង្កេត
៣- បានកំណត់កាលបរិច្ឆេទចុះអង្កេតតាម សាលា និង មណ្ឌលសុខភាព គឺនៅសប្តាហ៍ទី ៤ នៃខែមីនាខាងមុខ
៤- បានជ្រើសរើសជនបង្គោល របស់មន្ទីរអប់រំយុវជន និងកីឡា និងគ្រូបង្គោលរបស់មន្ទីរ សុខាភិបាល
៥- ក្រុមការងារទាំងអស់បានយល់ពីកំរងសំណួរ សម្រាប់ចុះអង្កេត តាមសាលា និងមណ្ឌលសុខភាព
៦- មន្រ្ដី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរអប់រំយុវជន និងកីឡាចុះអង្កេត តាមសាលាបឋមសិក្សា
៧- មន្រ្ដី នៃមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរសុខាភិបាល ចុះអង្កេតតាមមណ្ឌលសុខភាព ៕