លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ចែលរំលែក

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ លោកប្រធានការិយាល័យ  អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីកិច្ចសន្យា សរុបចំនួន នាក់ ៤២នាក់ ស្រី ១៤នាក់។

តាមរយៈប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” បានលើកទឹកចិត្តដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនក្នុងអាណត្តិទី៧នេះ។

ការប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ មន្រ្ដីរាជការជាស្ត្រី បានទទួលជាវត្ថុអនុស្សាវរីយ៍ជាការលើកទឹកផងដែរ ។

កម្មវិធីអបអរសាទរសិទ្ធិនារីដែលប្រព្រឹត្តទៅ ក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង នាពេលនេះ បានបញ្ចប់ទៅប្រកបដោយភាពសប្បាយ រីករាយ និងស្និទ្ធស្នាលបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ