ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
៣ ម៉ោងមុន ថ្ងៃទី៣ ខែមករា ២០២៥
ខេត្តព្រៃវែង៖ ក្នុងរយៈពេលពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ មន្រ្ដីអង្គភាពអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហ៊ានទី៣ ផ្នែកសង្គម និងបរិស្ថាន បានសហការណ៍ជាមួយមន្ត្រីអង្គភាពអនុវត្តគម្រោង នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះផ្សព្វផ្សាយអប់រំ និងការបំប៉នសមត្ថភាពបន្ថែមផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក (Road safety refresh training) ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន០៤សាលា ដែលមានអ្នកចូលរួមសរុប ៤៣៧នាក់ ស្រី ៣២៣នាក់ ស្ថិតនៅតាម បណ្តោយខ្សែផ្លូវរបស់គម្រោងកែលម្អផ្លូវជនបទ ជំហ៊ានទី ៣ (RRIP-3) ក្នុងខេត្តព្រៃវែងរួមមាន
១. សាលាបឋមសិក្សា គោកក្រសាំង
២. សាលាបឋមសិក្សា ធម្មនិម្មិត(ថ្មទឹកដាច់)
៣. សាលាបឋមសិក្សា ឫស្សីជ័យឧត្ដម និង
៤. សាលាបឋមសិក្សា តាណាល ៕