លោក ទូច ស៊ីផាត និងលោកស្រី នួន មុនីចិន្តា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា- ឡាវ-វៀតណាម លើកទី ១៣ នៅខេត្តអាតាពើ ប្រទេសឡាវ
- ថ្ងៃទី២ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- Uncategorized
ប្រទេសឡាវ ៖ ថ្ងៃចន្ទ-សុក្រ ២-៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដែលជាសមាជិកអនុគណៈកម្មការសេដ្ឋកិច្ច និងជាសមាជិកាអនុគណៈកម្មការសង្គម និងបរិស្ថាន នៃគណៈកម្មការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម បានទៅចូលរួមកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា- ឡាវ-វៀតណាម លើកទី ១៣ នៅខេត្តអាតាពើ ប្រទេសឡាវ ដោយមានតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំង ៣ បានចូលរូម ក្នុងនោះប្រតិភូតំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជាសរុប ១១៥ នាក់។
កិច្ចប្រជុំបានដំណើរទៅតាមកម្មវិធី ដែលគ្រោងទុករួមមាន៖
– ថ្ងៃទី១ ត្រូវនឹងថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្តីអំពី ៖
១. សន្និសិទលើកកម្ពស់ពាណិជ្ជកម្ម, វិនិយោគ, និងទេសចរណ៍ លើកទី១៣
២. វេទិកាយុវជនលើកទី៩
៣.ពិព័រណ៍ពាណិជ្ជកម្ម
– ថ្ងៃទី២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤៖មានរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការចំនួន៤ ផ្សេងៗគ្នាគឺ៖
១.អនុគណៈកម្មាធិការសេដ្ឋកិច្ចលើកទី១២
២.អនុគណៈកម្មការសង្គម និងបរិស្ថានលើកទី១០
៣.អនុគណៈកម្មាធិការសន្តិសុខ និងកិច្ចការបរទេសលើកទី១២
៤. អនុគណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្តជាប់ព្រំដែនតំបន់ត្រីកោណអភិវឌ្ឍន៍ លើកទី១១ ។
– ថ្ងៃទី៣ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីនៃប្រទេសកម្ពុជា-ឡាវ-វៀតណាមស្តីពី លទ្ធផលនៃកិច្ចប្រជុំអនុគណៈកម្មាធិការទាំង៤ និងការត្រៀមរៀបចំកិច្ចប្រជុំចម្រុះថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទាំង៣ លើកទី ១៣។
-ថ្ងៃទី៤ ត្រូវនឹងថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ កិច្ចប្រជុំចម្រុះថ្នាក់រដ្ឋមន្ត្រី នៃប្រទេសទាំង៣ លើកទី ១៣ ដែល មានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតំណាងភាគីកម្ពុជា។