ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការបានអញ្ជេីញចូលរួមកិច្ចប្រជុំដំបូង របស់គណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ  (ក.វ.ស)  ៣ឆ្នាំរំកិល

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍  ៥រោច  ខែមាឃ  ថ្នាំថោះ  បញ្ចស័ក  ពស.២៥៦៧  ត្រូវនឹងថ្ងៃទី២៩  ខែកុម្ភៈ ឆ្នាំ២០២៤  នៅទីស្តីការក្រសួងផែនការ ឯកឧត្តម ផូ  ផារិទ្ធ រដ្ឋលេខាធិការ  និងជាសមាជិកគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញចូលរួមកិច្ចប្រជុំដំបូងរបស់គណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ឆ្នាំរំកិល ក្រោមអធិបតីភាព ឯកឧត្តម  ប៊ិន  ត្រឈៃ  រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល  ។

 

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ លោក  លោកស្រី តំណាង ក្រសួង ស្ថាប័ន សរុបចំនួន  ៤២នាក់  ។

 

គោលបំណងនៃកិច្ចប្រជុំនេះ  គឺដេីម្បីពិនិត្យ និងកែសម្រួលសេចក្តីព្រាង ក.វ.ស ៣ឆ្នាំរំកិល  ២០២៥-២០២៧ ដែលបានផ្តល់ពីគ្រប់ក្រសួង  ស្ថាប័ន  និងដើម្បីកំណត់ថ្ងៃទទួលឯកសារកែតម្រូវកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ត្រឹមថ្ងៃទី០១  ខែមីនា  ឆ្នាំ២០២៤៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ